Showing posts with label ពត័មាននិស្សិត. Show all posts
Showing posts with label ពត័មាននិស្សិត. Show all posts

Sep 9, 2011

គណៈកម្មការនិស្សិតថ្មីសំរាប់ឆ្នាំ២០១១-២០១២

ក្រោមការបោះឆ្នោតជ្រើសរើសពីសំណាក់បងប្អូននិស្សិតខ្មែរទាំងអស់នៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១១ កន្លងមកនេះស្តីពីការជ្រើសរើសគណៈកម្មការនិស្សិតថ្មីសំរាប់ឆ្នាំ២០១១-២០១២។ លទ្ធផលមានដូចខាងក្រោម៖
1/. ហោ លីហៀង ប្រធាន
2/. គឹម ចាន់សុធា អនុប្រធាន
3/. យី មង្គល អនុប្រធាន
4/. ពិន ចន្ថា អនុប្រធាន
សូមបងប្អូនទាំងអស់ជ្រាបជាដំណឹង! :D

Aug 28, 2011

និស្សិតថ្មីឆ្នាំ2011-2012

ឆ្នាំ2011នេះមាននិស្សិតថ្មីចំនួន 16នាក់ មកសិក្សានៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ ហើយកាលពីម្សិលមិញនេះ យើងខ្ញុំបានរៀបចំកម្មវិធីសំនេះសំណាលគ្នាលេង និង ណែនាំគ្នាជាមួយនិស្សិតទាំងអស់ដែលកំពុងសិក្សានៅទីនេះ។

Aug 9, 2011

និស្សិត 2006-2011​ចំនួន 10នាក់

ក្នុងឆ្នាំ2011 នេះមាននិស្សិតចំនួន 10 នាក់បានបញ្ចប់ការសិក្សាដោយជោគជ័យផ្នែកសំណង់ស៊ីវិល និង ស្ថាបត្យកម្ម ហើយព្រមទាំងបានវិលត្រលប់ទៅមាតុប្រទេសវិញផងដែរ។

May 28, 2011

Olympic co hoc toan quoc 2011

ឆ្នាំនេះមានឈ្មោះខ្មែរយើងដែរ ពិតជាមោទនភាពណាស់។ លេខរៀងទី១៩

Apr 9, 2011

ការ​ប្រគុំសិល្បះមិត្តភាពកម្ពុជា-ឡាវ-វៀតណាម

យប់នេះម៉ោង ១៩-៣០នាទី(09/04/2011) នឹងមានការ​ប្រគុំសិល្បះមិត្តភាពកម្ពុជា-ឡាវ-វៀតណាម ដើម្បីអបអរសាទរទីវាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ហើយក៏ជាថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ឡាវផងដែរ។ កម្មវិធីនេះគឺមានការចូលរួមពីបណ្តានិស្សិតជាច្រើននៅសាកលវិទ្យាល័យស្ថាបត្យកម្ម ហាណូយ ហើយនិស្សិតខ្មែរយើងក៏បានត្រៀមយ៉ាងម៉ត់ចត់ផងដែរដើម្បីចូលរួម និង សំដែងពីអ្វីដែលជា លក្ខណះខ្មែរអោយគេដឹង មានដូចជាច្រៀង រាំ និយាយពីប្រវត្តិចូលឆ្នាំខ្មែរខ្លះៗអោយពួកគេបាន ដឹងផងដែរ។ សូមចូលរួមទស្សនា លើកទឹកចិត្ត និង អបអរសាទរអោយបានទាំងអស់គ្នា។
សូមអរគុណ!!!

Mar 25, 2011

ដំណឹងដ៏ក្តៅគគុក

វាគឺជាពត៌មានមួយដ៏អស្ចារ្យ និង មោទនភាពណាស់សំរាប់និស្សិតខ្មែរដែលសិក្សានៅក្រៅប្រទេស ជាពិសេសគឺសំរាប់និស្សិតកម្ពុជា នៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ គឺថាឆ្នាំនេះមាននិស្សិត ដល់ទៅ ៣ នាក់ដែលបានប្រលងជាប់និស្សិតឆ្នើមប្រចាំសាកលវិទ្យាល័យផ្នែកមេកានិចទ្រឹស្តី និង ភាសាអង់គ្លេស។ អ្នកទាំង៣នាក់នោះមានឈ្មោះដូចខាងក្រោមៈ
១-​ ហោ លីហៀង​​ លេខ ២ (មេកានិច)
២-​យី មង្គល លេខ២ (មេកានិច)
៣- ចាន់ វុត្ថា លើកទឹកចិត្ត (អង់គ្លេស)
ហើយនេះគឺជាប្រវត្តិសាស្រ្តផងដែរសំរាប់និស្សិតកម្ពុជានៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ ដែលបានទទួលជោគជ័យនេះ។
ខ្ញុំសូមអបអរសាទរ និង កោតសរសើរដោយស្មោះ ចំពោះការសិក្សា និង លទ្ធផលដ៏ប្រសើរនេះ។

Jan 21, 2011

ចូលរួមប្រជុំបញ្ចប់ឆមាសទី១ ២០១០-២០១១

ថ្ងៃនេះប្រធានគ្រប់គ្រងអន្តេវាសិកដ្ឋាន និង ប្រធានការិយាល័យសិក្សា បានប្ររព្ធពិធីបញ្ចប់ឆមាសទី១ នៃឆ្នាំសិក្សា ២០១០-២០១១ និង កម្មវិធីប្រលងប្រជែងបន្ទប់ស្នាក់នៅបែបគំរូរបស់និស្សិត។ ក្នុងកម្មវិធីនេះ លោកប្រធានគ្រប់គ្រងអន្តេវាសិកដ្ឋាន និង ប្រធានការិយាល័យសិក្សា បានលើកឡើងរាល់បញ្ហាដែល កើតមានឡើងនៅការសិក្សា និង ការរស់នៅរបស់និស្សិត ទាំងចំនុចល្អ និង អាក្រក់មួយចំនួន។ ជាមួយគ្នានោះផងដែរក៏មានការផ្តល់រង្វាន់លើកទឹកចិត្តដល់ម្ចាស់បន្ទប់គំរូ និង បន្ទប់ដែលមានសណ្តាប់ ធ្នាប់ល្អ របៀបរៀបរយ។ និស្សិតកម្ពុជាយើងក៏ទទួលបាននឹងគេដែរ តែជាប់ចំណាត់ថ្នាក់ចុងក្រោយគេ គឺចំណាត់ថ្នាក់បន្ទប់មានរបៀប ហើយបានទទួលរង្វាន់ ប្រាំម៉ឺនដុង។ ហើយសាលាក៏បានផ្តល់រង្វាន់ដល់ ប្រធាននិស្សិតកម្ពុជា ឡាវ និង វៀតណាម ម្នាក់ ដប់ម៉ឺនដុងផងដែរ។

Jan 8, 2011

ជប់លៀងបញ្ចប់ថ្នាក់បរិញ្ញាប័ត្ររបស់សៀឡុងធារិទ្ធិ

យប់មិញ យប់ថ្ងៃទី០៧ ខែមករាឆ្នាំ២០១១ គឺបងបងប្អូននិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ស្ថាបត្យកម្មហាណូយទាំងអស់ និង សមីខ្លួន បានមួលមតិគ្នាប្រារព្ធពិធីជប់លៀងតូចមួយនៅទីធ្លាខាង មុខអន្តេវាសិកដ្ឋាន។ កម្មវិធីនេះបានប្រព្រិត្តទៅយ៉ាងអ៊ូអរ រីករាយ។ នេះក៏ជាពិធីមួយដើម្បីជូនដំណើរ សៀឡុងធារិទ្ធិ ហៅ កុយ ត្រលប់ទៅប្រទេសខ្មែរវិញ មានការងារធ្វើ បានប្រាក់ខែច្រើន ពីសំណាក់បង ប្អូន និស្សិតខ្មែរទាំងអស់នៅទីនេះ ហើយក៏ជាពិធីមួយផងដែរដែលធ្វើ អោយបងប្អូននិស្សិតទាំងអស់បាន ជួបជុំគ្នា សំណេះសំណាលគ្នា បង្អាប់គ្នាចុះឡើង ធ្វើអោយបរិយាកាស កាន់តែរីករាយ និង ចំណងមិត្តភាព កាន់តែស្អិតរមួតថែមទៀតផងដែរ។

Dec 13, 2010

សាលាហៅប្រជុំ

ថ្ងៃនេះសាលា (Thầy Học, Trưởng Phòng CT-CTSV và ông Khoa,  Trưởng BQL KTX) បានហៅយើងខ្ញុំ គណៈកម្មការនិស្សិត ទៅប្រជុំនៅ Phòng Chính trị và Công tác sinh viên។
អត្ថន័យនៃការប្រជុំ
  • សាលាមានការខ្មាស់គេ និង ស្តាយក្រោយ ដែលថ្ងៃមហាសន្តិបាតមិនបានឡើងជូនផ្កា និង បញ្ចេញមតិ
  • សាលាមានមោទនភាពដែលបានឃើញនិស្សិតនៅសាលាយើងបានទទួលលិខិតសរសើរ និង បានជាប់ជាសាមាជិកសមាគមនិស្សិតភូមិភាគខាងជើងវៀតណាម ហើយឥឡូវ Thầy Học បានស្រង់ឈ្មោះអ្នកដែលបានលិខិតសរសើរ (ខ្ញុំក៏មិនដឹងថាយកទៅធ្វើអីដែរ)
  • សាលាថានឹងមានកម្មវិធីចុះសួរសុខទុក្ខតាមបន្ទប់ផង
  • ក្រោយចូលឆ្នាំយូននឹងមានកម្មវិធីប្រជុំរួមជាមួយនិស្សិតយើងទាំងអស់គ្នា ជាមួយគណៈកម្មកា និស្សិតភូមិភាគខាងជើង ព្រមទាំងនឹងមានកម្មវិធីចុះទៅថៃប៊ីង ដើម្បីមើលសាលាគេផងដែរ។
  • សាលាក៏បាននិយាយផងដែរថាកន្លងមកនេះមិនបានចុះមកសួរសុខទុក្ខដល់ពួកយើង
  • សាលាបានមើលរបាយការណ៍របស់សាមាគមនិស្សិតភាគខាងជើងអាណ្ណ័ត្តទី១៩ ហើយបាន បកស្រាយតាមចំនុចដែលសាមាគមនិស្សិតភាគខាងជើងអាណ្ណ័ត្តទី១៩បានលើកឡើង។
  • សាលាក៏បានលើកឡើងពីគុណវិបត្តិរបស់យើងជាច្រើនផងដែរ ដូចជាផឹកស្រាឡូឡា ទៅណាទៅណីគ្មានដំណឹង.......
  • សាលាបានស្នើរអោយពួកយើងគោរពវិន័យខ្លះផង ព្រោះពួកគេអធ្យាស្រ័យអោយពួកយើង ច្រើនណាស់ហើយ។
សរុបសេចក្តីរបស់ខ្ញុំ
ក្រោយពីពិធីមហាសន្និបាត សាលាមានការភ្ញាក់ខ្លួនច្រើន

Dec 12, 2010

និស្សិតដែលទទួលបានប័ណ្ណសរសើរក្នុងឆ្នាំសិក្សា ២០០៩-២០១០

និស្សិតខាងក្រោមត្រូវបានស្ថានទូតកម្ពុជាប្រចាំទីក្រុងហាណូយជូនប័ណ្ណសរសើរនិងរង្វាន់លើកទឹកចិត្ត ដែលមានលទ្ធផលល្អក្នុងការសិក្សា និង ក្នុងការដឹកនាំនិស្សិត៖
I- និស្សិតដែលទទួលបានលទ្ធផលល្អក្នុងការសិក្សា ឆ្នាំ២០០៩-២០១០
  1. ឃួន រតនា                   ឆ្នាំទី២
  2.  ហោ លីហៀង            ឆ្នាំទី១
  3.  យី មង្គល                   ឆ្នាំទី១
  4.  គឹម ចាន់សុធា            ឆ្នាំទី១
  5. ប៉េង ប៊ុនណាក់           ​ថ្នាក់ភាសា សឺនតី
II- និស្សិតដែលទទួលបានលទ្ធផលល្អបង្គួរក្នុងការសិក្សា ឆ្នាំ២០០៩-២០១០
  1. លាក់ សេត               ឆ្នាំទី២
  2. វ៉ាន់ ឃា                     ឆ្នាំទី២
  3. វង់ សុវណ្ណារ៉ា            ឆ្នាំទី២
  4. អ៊ាន ធារៈ                 ឆ្នាំទី៣
  5. ចាន់ វុត្ថា                   ឆ្នាំទី១
  6. ខូយ ប៊ុនថាវ             ឆ្នាំទី១
III-គណៈកម្មការនិស្សិតប្រចាំសាលា ឆ្នាំ២០០៩-២០១០ 
  1. រី សុភាព                  ឆ្នាំទី៤
  2. សិត ចាន់ធូ              ឆ្នាំទី៤
  3. អ៊ាត សូប្រូការ          ឆ្នាំទី៤