Sep 9, 2011

គណៈកម្មការនិស្សិតថ្មីសំរាប់ឆ្នាំ២០១១-២០១២

ក្រោមការបោះឆ្នោតជ្រើសរើសពីសំណាក់បងប្អូននិស្សិតខ្មែរទាំងអស់នៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១១ កន្លងមកនេះស្តីពីការជ្រើសរើសគណៈកម្មការនិស្សិតថ្មីសំរាប់ឆ្នាំ២០១១-២០១២។ លទ្ធផលមានដូចខាងក្រោម៖
1/. ហោ លីហៀង ប្រធាន
2/. គឹម ចាន់សុធា អនុប្រធាន
3/. យី មង្គល អនុប្រធាន
4/. ពិន ចន្ថា អនុប្រធាន
សូមបងប្អូនទាំងអស់ជ្រាបជាដំណឹង! :D

Aug 28, 2011

និស្សិតថ្មីឆ្នាំ2011-2012

ឆ្នាំ2011នេះមាននិស្សិតថ្មីចំនួន 16នាក់ មកសិក្សានៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ ហើយកាលពីម្សិលមិញនេះ យើងខ្ញុំបានរៀបចំកម្មវិធីសំនេះសំណាលគ្នាលេង និង ណែនាំគ្នាជាមួយនិស្សិតទាំងអស់ដែលកំពុងសិក្សានៅទីនេះ។

Aug 9, 2011

ចុងឆ្នាំលក់កំប៉ុងចាយ,,,,,

ចុងឆ្នាំលក់កំប៉ុង លក់សៀវភៅ​ ចាយ!!!!!!!!

និស្សិត 2006-2011​ចំនួន 10នាក់

ក្នុងឆ្នាំ2011 នេះមាននិស្សិតចំនួន 10 នាក់បានបញ្ចប់ការសិក្សាដោយជោគជ័យផ្នែកសំណង់ស៊ីវិល និង ស្ថាបត្យកម្ម ហើយព្រមទាំងបានវិលត្រលប់ទៅមាតុប្រទេសវិញផងដែរ។

ថ្ងៃចូលកងឆ្នាំ2011-2012

ថ្ងៃទី 15/08/2011 ជាថ្ងៃចូលរៀនឆ្នំាសិក្សាថ្មី 2010-2011ហើយ ហេតុនេះសូមបងប្អូនទាំងអស់គ្នាត្រៀមខ្លួន :D

May 28, 2011

Olympic co hoc toan quoc 2011

ឆ្នាំនេះមានឈ្មោះខ្មែរយើងដែរ ពិតជាមោទនភាពណាស់។ លេខរៀងទី១៩

Apr 9, 2011

ការ​ប្រគុំសិល្បះមិត្តភាពកម្ពុជា-ឡាវ-វៀតណាម

យប់នេះម៉ោង ១៩-៣០នាទី(09/04/2011) នឹងមានការ​ប្រគុំសិល្បះមិត្តភាពកម្ពុជា-ឡាវ-វៀតណាម ដើម្បីអបអរសាទរទីវាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ហើយក៏ជាថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ឡាវផងដែរ។ កម្មវិធីនេះគឺមានការចូលរួមពីបណ្តានិស្សិតជាច្រើននៅសាកលវិទ្យាល័យស្ថាបត្យកម្ម ហាណូយ ហើយនិស្សិតខ្មែរយើងក៏បានត្រៀមយ៉ាងម៉ត់ចត់ផងដែរដើម្បីចូលរួម និង សំដែងពីអ្វីដែលជា លក្ខណះខ្មែរអោយគេដឹង មានដូចជាច្រៀង រាំ និយាយពីប្រវត្តិចូលឆ្នាំខ្មែរខ្លះៗអោយពួកគេបាន ដឹងផងដែរ។ សូមចូលរួមទស្សនា លើកទឹកចិត្ត និង អបអរសាទរអោយបានទាំងអស់គ្នា។
សូមអរគុណ!!!

Mar 25, 2011

ដំណឹងដ៏ក្តៅគគុក

វាគឺជាពត៌មានមួយដ៏អស្ចារ្យ និង មោទនភាពណាស់សំរាប់និស្សិតខ្មែរដែលសិក្សានៅក្រៅប្រទេស ជាពិសេសគឺសំរាប់និស្សិតកម្ពុជា នៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ គឺថាឆ្នាំនេះមាននិស្សិត ដល់ទៅ ៣ នាក់ដែលបានប្រលងជាប់និស្សិតឆ្នើមប្រចាំសាកលវិទ្យាល័យផ្នែកមេកានិចទ្រឹស្តី និង ភាសាអង់គ្លេស។ អ្នកទាំង៣នាក់នោះមានឈ្មោះដូចខាងក្រោមៈ
១-​ ហោ លីហៀង​​ លេខ ២ (មេកានិច)
២-​យី មង្គល លេខ២ (មេកានិច)
៣- ចាន់ វុត្ថា លើកទឹកចិត្ត (អង់គ្លេស)
ហើយនេះគឺជាប្រវត្តិសាស្រ្តផងដែរសំរាប់និស្សិតកម្ពុជានៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ ដែលបានទទួលជោគជ័យនេះ។
ខ្ញុំសូមអបអរសាទរ និង កោតសរសើរដោយស្មោះ ចំពោះការសិក្សា និង លទ្ធផលដ៏ប្រសើរនេះ។

Mar 21, 2011

ជិតដល់ចូលដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីហើយ

ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងជិតចូលមកដល់ហើយ តើបងប្អូនយើងគិតប្រារព្ធពិធីយ៉ាងដូច ម្តេច?
*បញ្ហាត្រូវពិចារណា*
-​ថវិកាមានតិចណាស់(មិនដល់ដប់លានផង)
-ឥវ៉ាន់ឡើងថ្លៃ ទ្វេរជាពីរ ជាបី បើប្រៀបធៀបជាមួយឆ្នាំមុនៗ
-គ្នាយើង 60-70% កំពុងរវល់ជាមួយការសិក្សាខ្លាំង
...............