អំពីយើងខ្ញុំ

នេះជាគេហទំព័រមួយដែលយើងខ្ញុំបង្កើតឡើងដើម្បីធ្វើការទាក់ទងគ្នា ក៏ដូចជាការណែនាំគ្នា អោយស្គាល់ រវាងបងប្អូននិស្សិតកម្ពុជាទាំងអស់ដែលបាន និង កំពុងសិក្សានៅសាកលវិទ្យាល័យ ស្ថាប្យកម្មហាណូយ។
រូបថតមួយចំនួនរបស់យើងខ្ញុំ

យើងខ្ញុំជានិស្សិតកម្ពុជាដែលប្រលងជាប់អាហារូបករណ៍របស់ក្រសួង មកសិក្សានៅប្រទេសវៀតណាម។ មុននឹងចូលមហាវិទ្យាល័យពួកខ្ញុំត្រូវរៀនភាសាវៀតណាមត្រៀមមួយឆ្នាំសិន។ ការរៀននៅទីនេះគឺរៀនដូចនិស្សិតយួន ធម្មតា វាមានភាពយ៉ាប់យឺនច្រើនដោយសាពួកខ្ញុំមិនច្បាស់ភាសានិយាយនិង​សរសេររបស់យួន។ អ្វីៗទាំងអស់គឺធ្វើ ជាភាសាយួន។ ...