Jan 21, 2011

ចូលរួមប្រជុំបញ្ចប់ឆមាសទី១ ២០១០-២០១១

ថ្ងៃនេះប្រធានគ្រប់គ្រងអន្តេវាសិកដ្ឋាន និង ប្រធានការិយាល័យសិក្សា បានប្ររព្ធពិធីបញ្ចប់ឆមាសទី១ នៃឆ្នាំសិក្សា ២០១០-២០១១ និង កម្មវិធីប្រលងប្រជែងបន្ទប់ស្នាក់នៅបែបគំរូរបស់និស្សិត។ ក្នុងកម្មវិធីនេះ លោកប្រធានគ្រប់គ្រងអន្តេវាសិកដ្ឋាន និង ប្រធានការិយាល័យសិក្សា បានលើកឡើងរាល់បញ្ហាដែល កើតមានឡើងនៅការសិក្សា និង ការរស់នៅរបស់និស្សិត ទាំងចំនុចល្អ និង អាក្រក់មួយចំនួន។ ជាមួយគ្នានោះផងដែរក៏មានការផ្តល់រង្វាន់លើកទឹកចិត្តដល់ម្ចាស់បន្ទប់គំរូ និង បន្ទប់ដែលមានសណ្តាប់ ធ្នាប់ល្អ របៀបរៀបរយ។ និស្សិតកម្ពុជាយើងក៏ទទួលបាននឹងគេដែរ តែជាប់ចំណាត់ថ្នាក់ចុងក្រោយគេ គឺចំណាត់ថ្នាក់បន្ទប់មានរបៀប ហើយបានទទួលរង្វាន់ ប្រាំម៉ឺនដុង។ ហើយសាលាក៏បានផ្តល់រង្វាន់ដល់ ប្រធាននិស្សិតកម្ពុជា ឡាវ និង វៀតណាម ម្នាក់ ដប់ម៉ឺនដុងផងដែរ។

No comments:

Post a Comment