Dec 5, 2010
សេចក្តីជូនដំណឹង
នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១០ ខាងមុខនេះ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទៅទីក្រុង ហាណូយ ប្រទេសវៀតណាម នឹងរៀបចំមហាសន្និបាទនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅភូមិភាគ ខាងជើងទាំងអស់ នៅសណ្ឋាគារ គីម លាន ដូចរាល់ឆ្នាំដែរ។ ខ្ញុំបានទៅចូលរួមប្រជុំពិភាក្សាអំពីការ រៀបចំនេះដែរ ឆ្នាំនេះគឺទូតថ្មី វិន័យមានការតឹងតែងជាងមុន ហើយក៏ច្បាស់លាស់ជាងមុនផងដែរ។ ការចូលរួមនេះសូមអោយបងប្អូនទាំងអស់ស្លៀកពាក់អោយបានស្អាត គឺត្រូវទុយនុយអោយបានស្អាត ទាំងអស់គ្នា ជាពិសេសអ្នកដែលនឹងត្រូវឡើងទទួលប័ណ្ណសរសើរ។ រីឯមធ្យោបាយធ្វើដំណើរគឺស្ថាន ទូតបានស្នើរសាលាដោះស្រាយអោយពួកយើង។
Labels:
ដំណឹងផ្សេងៗ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment