Dec 20, 2010

របៀបចុះផ្សាយឯកសារផ្សេងៗ

នៅពេលដែលអ្នកបើកទំព័រ http://cshau.blogspot.com/ គឺអ្នកត្រូវ Sign In។ ពាក្សហ្នឹងនៅជ្រុង
ខាងលើ ផ្នែកខាងស្តាំ(ដូចរូប)
បំពេញ Email របស់អ្នក ដែលបានចុះឈ្មោះរួចហើយនៅលើប្លុកនេះ
បន្ទាប់ពី sign in ហើយ វានឹងចេញដូចរូបខាងក្រោម។ ក្រោយមកអ្នកគ្រាន់តែចុចលើពាក្យថា NEW POST ជាការស្រេច
ក្រោយពេលចុចលើពាក្យ New post ហើយ​ វានឹងចេញដូចរូបខាងក្រោម ដែលអ្នកចង់សរសេរផ្សព្វ ផ្សាយផ្សេងៗ។ ត្រង់ Title គឺជាចំណងជើងនៃអត្ថបទរបស់អ្នក។ ផ្នែកខាងក្រោមគឺមានពាក្យថា Labels for this post គឺយើងជ្រើសថាតើអត្ថបទរបស់យើងទុកនៅក្នុងចំណាត់ក្រុមឈ្មោះអី(ដើម្បីងាយរក) បើចំណាត់ក្រុមនោះជាចំណាត់ក្រុមថ្មីដែលក្នុងប្លុនេះមិនទាន់មានគឺគ្រាន់តែសរសេរចូលមកជាការស្រេច។ ហើយបើជាចំណាត់ក្រុមដែលមាន ស្រាប់ហើយគឺគ្រាន់តែចុចពាក្យថា Show all វានឹងចេញរាល់ ចំណាត់ក្រុមទាំងអស់ ហើយចុចលើចំណត់ក្រុមណាមួយដែលអ្នកចង់ផ្ទុកជាការស្រេច។

ចុងបញ្ចប់អ្នកគ្រាន់តែចុច PUBLISH POST គឺជោគជ័យហើយក្នុងការផ្សព្វផ្សាយរបស់យើង៕

No comments:

Post a Comment