នៅពេលដែលអ្នកបើកទំព័រ http://cshau.blogspot.com/ គឺអ្នកត្រូវ Sign In។ ពាក្សហ្នឹងនៅជ្រុង
ខាងលើ ផ្នែកខាងស្តាំ(ដូចរូប)
បំពេញ Email របស់អ្នក ដែលបានចុះឈ្មោះរួចហើយនៅលើប្លុកនេះ
បន្ទាប់ពី sign in ហើយ វានឹងចេញដូចរូបខាងក្រោម។ ក្រោយមកអ្នកគ្រាន់តែចុចលើពាក្យថា NEW POST ជាការស្រេច
ក្រោយពេលចុចលើពាក្យ New post ហើយ វានឹងចេញដូចរូបខាងក្រោម ដែលអ្នកចង់សរសេរផ្សព្វ ផ្សាយផ្សេងៗ។ ត្រង់ Title គឺជាចំណងជើងនៃអត្ថបទរបស់អ្នក។ ផ្នែកខាងក្រោមគឺមានពាក្យថា Labels for this post គឺយើងជ្រើសថាតើអត្ថបទរបស់យើងទុកនៅក្នុងចំណាត់ក្រុមឈ្មោះអី(ដើម្បីងាយរក) បើចំណាត់ក្រុមនោះជាចំណាត់ក្រុមថ្មីដែលក្នុងប្លុនេះមិនទាន់មានគឺគ្រាន់តែសរសេរចូលមកជាការស្រេច។ ហើយបើជាចំណាត់ក្រុមដែលមាន ស្រាប់ហើយគឺគ្រាន់តែចុចពាក្យថា Show all វានឹងចេញរាល់ ចំណាត់ក្រុមទាំងអស់ ហើយចុចលើចំណត់ក្រុមណាមួយដែលអ្នកចង់ផ្ទុកជាការស្រេច។
ចុងបញ្ចប់អ្នកគ្រាន់តែចុច PUBLISH POST គឺជោគជ័យហើយក្នុងការផ្សព្វផ្សាយរបស់យើង៕
No comments:
Post a Comment