ក្រោមការបោះឆ្នោតជ្រើសរើសពីសំណាក់បងប្អូននិស្សិតខ្មែរទាំងអស់នៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១១ កន្លងមកនេះស្តីពីការជ្រើសរើសគណៈកម្មការនិស្សិតថ្មីសំរាប់ឆ្នាំ២០១១-២០១២។ លទ្ធផលមានដូចខាងក្រោម៖
1/. ហោ លីហៀង ប្រធាន
2/. គឹម ចាន់សុធា អនុប្រធាន
3/. យី មង្គល អនុប្រធាន
4/. ពិន ចន្ថា អនុប្រធាន
សូមបងប្អូនទាំងអស់ជ្រាបជាដំណឹង! :D
Sep 9, 2011
គណៈកម្មការនិស្សិតថ្មីសំរាប់ឆ្នាំ២០១១-២០១២
Aug 28, 2011
និស្សិតថ្មីឆ្នាំ2011-2012
ឆ្នាំ2011នេះមាននិស្សិតថ្មីចំនួន 16នាក់ មកសិក្សានៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ ហើយកាលពីម្សិលមិញនេះ យើងខ្ញុំបានរៀបចំកម្មវិធីសំនេះសំណាលគ្នាលេង និង ណែនាំគ្នាជាមួយនិស្សិតទាំងអស់ដែលកំពុងសិក្សានៅទីនេះ។
Aug 9, 2011
និស្សិត 2006-2011ចំនួន 10នាក់
ក្នុងឆ្នាំ2011 នេះមាននិស្សិតចំនួន 10 នាក់បានបញ្ចប់ការសិក្សាដោយជោគជ័យផ្នែកសំណង់ស៊ីវិល និង ស្ថាបត្យកម្ម ហើយព្រមទាំងបានវិលត្រលប់ទៅមាតុប្រទេសវិញផងដែរ។
ថ្ងៃចូលកងឆ្នាំ2011-2012
ថ្ងៃទី 15/08/2011 ជាថ្ងៃចូលរៀនឆ្នំាសិក្សាថ្មី 2010-2011ហើយ ហេតុនេះសូមបងប្អូនទាំងអស់គ្នាត្រៀមខ្លួន :D
May 28, 2011
Apr 20, 2011
HAU- Khmer New Year 2011
Apr 9, 2011
ការប្រគុំសិល្បះមិត្តភាពកម្ពុជា-ឡាវ-វៀតណាម
យប់នេះម៉ោង ១៩-៣០នាទី(09/04/2011) នឹងមានការប្រគុំសិល្បះមិត្តភាពកម្ពុជា-ឡាវ-វៀតណាម ដើម្បីអបអរសាទរទីវាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ហើយក៏ជាថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ឡាវផងដែរ។ កម្មវិធីនេះគឺមានការចូលរួមពីបណ្តានិស្សិតជាច្រើននៅសាកលវិទ្យាល័យស្ថាបត្យកម្ម ហាណូយ ហើយនិស្សិតខ្មែរយើងក៏បានត្រៀមយ៉ាងម៉ត់ចត់ផងដែរដើម្បីចូលរួម និង សំដែងពីអ្វីដែលជា លក្ខណះខ្មែរអោយគេដឹង មានដូចជាច្រៀង រាំ និយាយពីប្រវត្តិចូលឆ្នាំខ្មែរខ្លះៗអោយពួកគេបាន ដឹងផងដែរ។ សូមចូលរួមទស្សនា លើកទឹកចិត្ត និង អបអរសាទរអោយបានទាំងអស់គ្នា។
សូមអរគុណ!!!
សូមអរគុណ!!!
Mar 25, 2011
ដំណឹងដ៏ក្តៅគគុក
វាគឺជាពត៌មានមួយដ៏អស្ចារ្យ និង មោទនភាពណាស់សំរាប់និស្សិតខ្មែរដែលសិក្សានៅក្រៅប្រទេស ជាពិសេសគឺសំរាប់និស្សិតកម្ពុជា នៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ គឺថាឆ្នាំនេះមាននិស្សិត ដល់ទៅ ៣ នាក់ដែលបានប្រលងជាប់និស្សិតឆ្នើមប្រចាំសាកលវិទ្យាល័យផ្នែកមេកានិចទ្រឹស្តី និង ភាសាអង់គ្លេស។ អ្នកទាំង៣នាក់នោះមានឈ្មោះដូចខាងក្រោមៈ
១- ហោ លីហៀង លេខ ២ (មេកានិច)
២-យី មង្គល លេខ២ (មេកានិច)
៣- ចាន់ វុត្ថា លើកទឹកចិត្ត (អង់គ្លេស)
ហើយនេះគឺជាប្រវត្តិសាស្រ្តផងដែរសំរាប់និស្សិតកម្ពុជានៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ ដែលបានទទួលជោគជ័យនេះ។
ខ្ញុំសូមអបអរសាទរ និង កោតសរសើរដោយស្មោះ ចំពោះការសិក្សា និង លទ្ធផលដ៏ប្រសើរនេះ។
១- ហោ លីហៀង លេខ ២ (មេកានិច)
២-យី មង្គល លេខ២ (មេកានិច)
៣- ចាន់ វុត្ថា លើកទឹកចិត្ត (អង់គ្លេស)
ហើយនេះគឺជាប្រវត្តិសាស្រ្តផងដែរសំរាប់និស្សិតកម្ពុជានៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ ដែលបានទទួលជោគជ័យនេះ។
ខ្ញុំសូមអបអរសាទរ និង កោតសរសើរដោយស្មោះ ចំពោះការសិក្សា និង លទ្ធផលដ៏ប្រសើរនេះ។
Mar 21, 2011
ជិតដល់ចូលដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីហើយ
ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងជិតចូលមកដល់ហើយ តើបងប្អូនយើងគិតប្រារព្ធពិធីយ៉ាងដូច ម្តេច?
*បញ្ហាត្រូវពិចារណា*
-ថវិកាមានតិចណាស់(មិនដល់ដប់លានផង)
-ឥវ៉ាន់ឡើងថ្លៃ ទ្វេរជាពីរ ជាបី បើប្រៀបធៀបជាមួយឆ្នាំមុនៗ
-គ្នាយើង 60-70% កំពុងរវល់ជាមួយការសិក្សាខ្លាំង
...............
*បញ្ហាត្រូវពិចារណា*
-ថវិកាមានតិចណាស់(មិនដល់ដប់លានផង)
-ឥវ៉ាន់ឡើងថ្លៃ ទ្វេរជាពីរ ជាបី បើប្រៀបធៀបជាមួយឆ្នាំមុនៗ
-គ្នាយើង 60-70% កំពុងរវល់ជាមួយការសិក្សាខ្លាំង
...............
Feb 12, 2011
Welcome back to all!
សូមស្វាគមន៍នៃការវិលត្រលប់មកសិក្សាវិញសំរាប់អ្នកទាំងអស់គ្នា! សូមសួរបន្តិច យ៉ាងម៉េចដែរត្រលប់ ទៅលេងផ្ទះ តើសប្បាយទេ? ឪពុកម្តាយ បងប្អូន មិត្តភកិ្ត សាច់ញាតិផ្សេងៗ សុខជាទេ? ខ្ញុំសូមជូនពរ អោយអ្នកទាំងអស់គ្នាបានទទួលជ័យជំនះគ្រប់ភារកិច្ច!
Jan 21, 2011
Types of contruction projects
In general, there are three types of construction projects:
See Wikipedia for more detail
- Building construction
- Heavy/civil construction
- Industrial construction
See Wikipedia for more detail
ចូលរួមប្រជុំបញ្ចប់ឆមាសទី១ ២០១០-២០១១
ថ្ងៃនេះប្រធានគ្រប់គ្រងអន្តេវាសិកដ្ឋាន និង ប្រធានការិយាល័យសិក្សា បានប្ររព្ធពិធីបញ្ចប់ឆមាសទី១ នៃឆ្នាំសិក្សា ២០១០-២០១១ និង កម្មវិធីប្រលងប្រជែងបន្ទប់ស្នាក់នៅបែបគំរូរបស់និស្សិត។ ក្នុងកម្មវិធីនេះ លោកប្រធានគ្រប់គ្រងអន្តេវាសិកដ្ឋាន និង ប្រធានការិយាល័យសិក្សា បានលើកឡើងរាល់បញ្ហាដែល កើតមានឡើងនៅការសិក្សា និង ការរស់នៅរបស់និស្សិត ទាំងចំនុចល្អ និង អាក្រក់មួយចំនួន។ ជាមួយគ្នានោះផងដែរក៏មានការផ្តល់រង្វាន់លើកទឹកចិត្តដល់ម្ចាស់បន្ទប់គំរូ និង បន្ទប់ដែលមានសណ្តាប់ ធ្នាប់ល្អ របៀបរៀបរយ។ និស្សិតកម្ពុជាយើងក៏ទទួលបាននឹងគេដែរ តែជាប់ចំណាត់ថ្នាក់ចុងក្រោយគេ គឺចំណាត់ថ្នាក់បន្ទប់មានរបៀប ហើយបានទទួលរង្វាន់ ប្រាំម៉ឺនដុង។ ហើយសាលាក៏បានផ្តល់រង្វាន់ដល់ ប្រធាននិស្សិតកម្ពុជា ឡាវ និង វៀតណាម ម្នាក់ ដប់ម៉ឺនដុងផងដែរ។
De thi vat lieu xay dung PII va thi nghiem
- Hệ số truyền nhiệt của vật liệu cách nhiệt phụ thuộc vào các yếu tố nào? Sử dụng vật liệu cách nhiệt phải đi đôi với chống thấm và thông gió, tại sao?
- Thành phần nhóm của bitum dầu mỏ? Nhóm nào có ảnh hưởng lớn đến khả năng dính bám của bitum lên bề mặt vật liệu khoáng?Tại sao?
- Trình bày về cách xác định lượng nước tiêu chuẩn? Theo anh(chị) thao tác nào làm cho xẩy ra sai số lớn nhất?
Jan 18, 2011
Li thuyet on tap co moi truong lien tuc
- Hay neu cac gia thuyet chung cua mon hoc Ly thuyet dan hoi; so sanh voi cac gia thuyet cua Suc ben vat lieu?
- Bieu dien mot phan to the tich ben trong vat the dan hoi cung voi cac thanh phan ung suat tren mat ngoai cua no. Noi ro hai cach ki hieu cac thanh phan ung suat(phap va tiep) cung voi quy uoc dau?
- Neu cac thanh phan ung suat tai mot diem cua vat the dan hoi duoi dang mot tenseur?
- Viet cac phuong trinh vi phan can bang phan to (Cac phuong trinh Navier), giai thich ro cac ki hieu?
- Viet cac dieu kien mat ngoai ( Cac dieu kien bien/cac cong thuc ung suat tren mat nghieng), giai thich ro cac ki hieu?
Jan 12, 2011
Jan 9, 2011
វែបសាយថ៍គណិតវិទ្យាសំរាប់ខ្មែរ
ដើម្បីជាការចែករំលែកនូវចំណេះដឹងផ្នែកគណិតវិទ្យា ក៏ដូចជាឯកសារគណិតវិទ្យាផ្សេងៗ
ខ្ញុំបានបង្កើតវែបសាយថ៍គណិតវិទ្យាមួយ។ វាអាចបំរើរាល់តំរូវការស្រាវជ្រាវផ្សេងៗដែល
ទាក់ទងនឹងគណិតវិទ្យា។ សូមចូលទៅទីនេះ
ខ្ញុំបានបង្កើតវែបសាយថ៍គណិតវិទ្យាមួយ។ វាអាចបំរើរាល់តំរូវការស្រាវជ្រាវផ្សេងៗដែល
ទាក់ទងនឹងគណិតវិទ្យា។ សូមចូលទៅទីនេះ
វិធីសរសេរគណិតវិទ្យាក្នុង blogsport
ជាការពិតណាស់បើអ្នកមានបំណងចង់ចេះបន្ថែមនូវចំណេះដឹងផ្សេងៗដែលទាក់ទងនឹងការផ្សព្វផ្សាយចំណេះ ក៏ដូចជាចែក
ចែករំលែកនូវចំណេះដឹងផ្សេងៗទៅមិត្តភក្ដិ បងប្អូន និងជាពិសេសសំរាប់ខ្មែរជំនាន់ក្រោយៗ។ ការជ្រើសរើសល្អបំផុតរបស់
អ្នកគឺការសរសេរប្លក ហើយការសរសេរប្លកដែលគេនិយមប្រើគឺមានដូចជា blogspot.com, wordpress.com ៕ល៕
ចំពោះការសរសេរពត៌មានឬដំណឹងវាមិនមានអីពិបាកទេ តែបើអ្នកចង់សរសេរអ្វីដែលទាក់ទងនឹងគណិតវិទ្យា រូបវិទ្យា អ្នកត្រូវ
ចេះនូវកូដដែលអាចសរសេរក្នុងប្លកនោះបាន។
ដើម្បីយល់ដឹងបន្ថែមពីការសរសេរនេះសូមចូលទៅទីនេះ
ចែករំលែកនូវចំណេះដឹងផ្សេងៗទៅមិត្តភក្ដិ បងប្អូន និងជាពិសេសសំរាប់ខ្មែរជំនាន់ក្រោយៗ។ ការជ្រើសរើសល្អបំផុតរបស់
អ្នកគឺការសរសេរប្លក ហើយការសរសេរប្លកដែលគេនិយមប្រើគឺមានដូចជា blogspot.com, wordpress.com ៕ល៕
ចំពោះការសរសេរពត៌មានឬដំណឹងវាមិនមានអីពិបាកទេ តែបើអ្នកចង់សរសេរអ្វីដែលទាក់ទងនឹងគណិតវិទ្យា រូបវិទ្យា អ្នកត្រូវ
ចេះនូវកូដដែលអាចសរសេរក្នុងប្លកនោះបាន។
ដើម្បីយល់ដឹងបន្ថែមពីការសរសេរនេះសូមចូលទៅទីនេះ
អំពីទំព័រនេះ
ទំព័រនេះគឺមិនមានន័យថាខ្ញុំជាម្ចាស់ ឬអ្នកណាជាម្ចាស់នោះទេ គឺយើងទាំងអស់គ្នាជាម្ចាស់ ជាអ្នកផ្សព្វផ្សាយឯកសារ ពត៌មានផ្សេងៗនៅទីនេះ។ បើយើងទាំងអស់គ្នាមិនរវីរវល់ មិនទាំងដែលចូល មកមើលផងនោះ ការបង្កើតទំព័រនេះហាក់ដូចជាគ្មានន័យអីទេ មែនទេ?
Jan 8, 2011
ជប់លៀងបញ្ចប់ថ្នាក់បរិញ្ញាប័ត្ររបស់សៀឡុងធារិទ្ធិ
យប់មិញ យប់ថ្ងៃទី០៧ ខែមករាឆ្នាំ២០១១ គឺបងបងប្អូននិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ស្ថាបត្យកម្មហាណូយទាំងអស់ និង សមីខ្លួន បានមួលមតិគ្នាប្រារព្ធពិធីជប់លៀងតូចមួយនៅទីធ្លាខាង មុខអន្តេវាសិកដ្ឋាន។ កម្មវិធីនេះបានប្រព្រិត្តទៅយ៉ាងអ៊ូអរ រីករាយ។ នេះក៏ជាពិធីមួយដើម្បីជូនដំណើរ សៀឡុងធារិទ្ធិ ហៅ កុយ ត្រលប់ទៅប្រទេសខ្មែរវិញ មានការងារធ្វើ បានប្រាក់ខែច្រើន ពីសំណាក់បង ប្អូន និស្សិតខ្មែរទាំងអស់នៅទីនេះ ហើយក៏ជាពិធីមួយផងដែរដែលធ្វើ អោយបងប្អូននិស្សិតទាំងអស់បាន ជួបជុំគ្នា សំណេះសំណាលគ្នា បង្អាប់គ្នាចុះឡើង ធ្វើអោយបរិយាកាស កាន់តែរីករាយ និង ចំណងមិត្តភាព កាន់តែស្អិតរមួតថែមទៀតផងដែរ។
Jan 4, 2011
Mot so cau hoi on tap dia chat cong trinh
- Hiện tượng xói ngầm và biện pháp phòng chống?
- Dòng thấm đến giêngs thu nước hoàn chỉnh trong tầng chứa nước ngầm(1 giêngs trung tâm)
- Những phương trình và tham số đặc trưng cho sức kháng cắt của đất?
- Dòng thấm phẳng của nước ngầm trong đất đá đồng nhất?
- Trinh bay cac chi tieu vat ly cua dat?
- Hien tuong cat chay va bien phap phong chong?
- Phan loai tang chua nuoc?
- Cac dang nuoc duoi dat?
- Phan tich duong cong nen lun cua dat?
- Cac yeu to anh huong den tinh nen lun cua dat?
- Dieu kien dia chat cong trinh cua mot khu vuc?
Jan 2, 2011
របៀបលុបមិត្តក្នុង Facebook
Jan 1, 2011
Subscribe to:
Posts (Atom)